Poem (My Smart Dog)

ឆ្កែឆ្លាត​​
នៅក្នុងផ្ទះខ្ញុំមានឆ្កែមួយ​ សប្បុរសលាយក្រហមខ្មៅ
រោមវាវែងៗទន់ស្រមូវ​ សមរូបសមរូវនិងដងខ្លួន។
រាងវាតូចល្អិតដងខ្លួនវែង​ ជើងវាកែងង៉ែងត្រចៀករួម
បាក់ខ្លបចុះក្រោមភែ្នកក្រលួង ច្រមុះតូចផងគួរស្រលាញ់។
ធ្មេញស្រួចសស្ងាចដូចបន្លា មុតដូចរណាដុះរលេញ
រីឯកន្ទុយត្រកងវិញ រោមដុះសេ្លះស្លាញសំពោងពាយ។
នៅពេលនៅផ្ទះវារវី​ ឃើញសត្វដ៍ទៃវាប្រញ៉ាយ
លោតព្រុសកន្រ្តោងស្រែកប្រវ៉ាយ​​ ជើងដៃកកាយហាក់ខឹងណាស់។
វាចេះការពារទ្រព្យសម្បត្តិ​​ ចេះព្រុសចេះឃាត់មនុស្សនានា
ពេលដើរចូលមកត្រូវហៅវា នេះជាបញ្ជាឆ្កែរបស់ខ្ញុំ។
មិនតែប៉ុនណ្ណោះវាឆ្លាតទៀត​ វាមានមាយាទពេលអោយនំ
ចេះលើកជើងពីរសំពះសុំ​ ប្រមុំដងគួរសមក្រៃ។
ហើយវាថែមទាំងចេះភាសា ដែលខ្ញុំហៅថា Hello Hi
Stand up sit down រត់ប្រញ៉ាយ ខ្ញុំសែនសប្បាយនិងវាណាស់។
ខ្ញុំសូមរាបរាប់ជាចុងក្រោយ ខ្ញុំមិនកន្តើយនិងឈ្មោះវា
ហៅថាអាភ្លូស្ងួនពុំងារ​​​​ ​​​ ​​ជាឆ្កែកម្ពុជាខ្ញុំពិតពិត។

Leave a Reply

Your email address will not be published. Required fields are marked *