My House!!!

​​​​​​​​​​​​​​​​ផ្ទះខ្ញុំ
មើលនែផ្ទះខ្ញុំ​ទ្រនំខ្ពស់             ប្រក់ក្បឿងចេងឆ្លុះរំលេចពណ៌
ថ្នាំលាបរំលេចស្រស់បវរ​​​​​​           ជាងវិចិត្រករខំកែច្នៃ។
មើលម៉ូតមើលរាងដាងគយគន់​      សម្រស់សោភណ៌ទាន់សម័យ
ចិត្តប៉ងចងគួចក្នុងហឬទ័យ               ខិតខំលកលៃអោយបានស្អាត។
លើផ្ទះមានទាំគ្រឿងសង្ហារឹម          រៀបចំផូរផង់ដោយ​សង្វាត​
មានទាំងតុទូសាឡុងស្អាត​                ដាក់មានរបៀបគួរទាក់ចិត្ត។
រីឯជាន់ក្រោមមានកៅអី               មានបង់វែងខ្លីយ៉ាងប្រណិត
លើតុថូផ្កាក្រអូបពិត​                ទូរទស្សន៍ផលិតតាំងអោយមើល។

Leave a Reply

Your email address will not be published. Required fields are marked *