ផ្ទះខ្ញុំ
មើលនែផ្ទះខ្ញុំទ្រនំខ្ពស់ ប្រក់ក្បឿងចេងឆ្លុះរំលេចពណ៌
ថ្នាំលាបរំលេចស្រស់បវរ ជាងវិចិត្រករខំកែច្នៃ។
មើលម៉ូតមើលរាងដាងគយគន់ សម្រស់សោភណ៌ទាន់សម័យ
ចិត្តប៉ងចងគួចក្នុងហឬទ័យ ខិតខំលកលៃអោយបានស្អាត។
លើផ្ទះមានទាំគ្រឿងសង្ហារឹម រៀបចំផូរផង់ដោយសង្វាត
មានទាំងតុទូសាឡុងស្អាត ដាក់មានរបៀបគួរទាក់ចិត្ត។
រីឯជាន់ក្រោមមានកៅអី មានបង់វែងខ្លីយ៉ាងប្រណិត
លើតុថូផ្កាក្រអូបពិត ទូរទស្សន៍ផលិតតាំងអោយមើល។