The Second Khmer Literacy Festival

As I am one of the authors in writing the Khmer poetry book, three of my friends and I were invited to the 2nd Khmer Literacy Festival, hosted in Batambang province. The festival lasted for three knowledgeable days. After the event, we have learned and discussed about different Khmer novels, listened to poems that written by Cambodian youths, discussed about the Khmer literacy in Cambodia with Cambodia famous writers. On the third day, we were presenting to a group of 50 university students about our experience writing the poems and the process of making the book. I am honored that we were invited as guest speakers to share our experience to the Cambodian youth and get to participated in such a magnificent event.

 

 

Science Behind DeadPool’s Healing Ability

I am a huge Marvel’s fan, especially Deadpool. If you don’t know who Deadpool is, first of all, you got to see the movie; it’s hilarious. Deadpool is a superhero that has a super healing ability. In one of the scenes, his hand got chopped off but grew back in a few hours. 

So, then in Physic class, I was researching about the science behind his healing ability. After an intense four hours researched, I constructed a poster that explains the concept of Deadpool’s healing ability. 

An interesting fact that I learned is a “Mexican Salamander” also have Deadpool’s healing ability. The salamanders could regrow their tale, parts of their brain, and also limbs. Scientists are still looking through further research and explore more about this “Mexican Salamander.”

 

* The photo of the posters will be posted tomorrow. 

 

 

 

Khmer Class Creative Writing

In this last term before the Christmas break, we are learning how to write a poem and song. The theme of the poems should be related to the society and leave a message in the reader’s mind. 

Currently, I am working on many different topics, but the one that I really like is the poem that I wrote about teenagers that avoid school and use drugs. 

This is my poem in Khmer,

 

ក្មេងពាល

នៅក្មេងឈាមរាវព្រាវអំពើ   កាងារមិនធ្វើទៅជក់ថ្នាំ

ញ្្ញាំងឲ្យខ្សោយខ្សត់ញាណទាំងប្រាំ ​មិនផុតក្រញាំសម្នាញ់គុក។

 

ជក់ម្តងហើយចង់ជក់ម្តងទៀត ញុាំងអោយវីវៀតក្នុងឧរា

ចិិត្តមួយក្នុងខ្លួនចង់ប្រាថ្នា សូម្បីទេវតាក៏មិនខ្លាច។

 

ជក់ដល់គម្រិតប្រពិត្តខុស អារខ្លួនចង់សុសដោយសារថ្នាំ

មិនតែប៉ុណ្ណោះយើងត្រូវចាំ លឺឡើងចង់សាំ សន្លាប់ខ្លូន។

 

ក៏កាប់សន្លាប់រត់ព្រោងព្រាត មិនខ្វល់ពីញាតិអ្នកជិតខាង

លុយម៉ែលុយឪមានប៉ុន្មាន កូនលួចយកបានទៅទិញថ្នាំ។

 

បង្ហោះម៉ូតូកាប់ចាក់គ្នា   នេះជាវេលាដែលត្រូវក្ស័យ

ធ្វើអោយម៉ែពុកបារម្ភភៃ ពួកកូនចង្រៃធ្លាក់នរក។

 

កើតមកជាមនុស្សនឹងគេដែ ម្តេចក៏មិនប្រែប្រឺងរៀនសូត្រ

ពេលមានឧកាសផុតរបូត នៅភ្លើរហូតគេមើលងាយ

 

ពេលដល់ម៉ោងរៀនគេចសាលា រត់ប្រាស់អាត្មាខ្លាចគ្រូទាន់

នៅក្មេងវាងវៃមិនរស់រាន់   ដល់ពេលគ្រូទាន់អាមាសមុខ។

 

មើលក្នុងទូរទស្សន៏ឃើញមុខកូន ចិត្តម្តាយចង់សូន្យបាយមិនបាន

នឹកកូនខ្លាំងពេកភ្លេចថែប្រាណ លុយទាំងប៉ុន្មានយកជួយកូន។

 

ជក់ថ្នាំផឹកស្រាដើរលេងស្រី មិនស្តាប់សម្តីរបស់ម៉ែ

ដល់ពេលធំហួសចង់កែប្រែ ទើបដឹងថាម៉ែទៅចោលឆ្ញាយ។

Khmer Class – Script

In Khmer class this year, we are learning about how to write script. The script that we write should only take three to four minutes length. The script that we write can be about fact and comedy. We also can mix the script. We can make it contains a lot of facts and also funny. Our team work for two hours researched about the topic and writing the script. This is our product.

 

សាលាអន្តរជាតិ ឡៃហ្គ័រ

SCRIPT អំពី: ព្រៃកោងកាង

ឈ្មោះ សិស្ស : ១)​ ចាន់​​ ដាវីឌ –  ២)​ ឆ្លមសេរី និរ្តនរ – ៣) ពេជ្រ សុវណ្ណនូ

 

និរន្តរ : ប៉ាអើយប៉ា! ថ្ងៃនេះបា៉ នាំខ្ញុំហើយនឹងចែទៅណាទៅប៉ា?

ដាវីឌ :​ អូ កូនប្រុស! ថ្ងៃនិងហាស់ ប៉ានិងនាំកូនហើយនិងមីចែកូនឯង ទៅលេងកន្លែងមួយដែលប៉ាធានាថា ពួកកូនទាំងពីរនិង

ពេញចិត្តតែម្តង។

សុវណ្ណនូ :​ អួយបា៉! ទៅណាទៅណ៎?

និរន្តរ : ​អួយចែ! ចែអែងសួរច្រើនមេ៉ស ប៉ាយើង តែគាត់ថាពិសេសគឺពិសេសហើយ! កំុសួរច្រើនពេក។

ដាវីឌ : អើ អើ!​ តោះយើងទៅ!

និរន្តរ : ប៉ា?​ អាវេងៗនោះ ហើយនៅក្នុងទឹកនិងគឺជាអ្វីទៅប៉ា?

សុវណ្ណនូ : ព្រះអើយ!​ សូម្បីតែដើមកោងកាងក៏មិនស្គាល់ដែរ?

និរន្តរ : អូ!​ ដើមកោងកាង?!​ ដើមកោងកាងនិង ជាអ្វីទៅចែ?

សុវណ្ណនូ​  :​ អាដើមនិង​នែ អាដែងនែ!​

និរន្តរ : អាក​ ចែ​អត់ដឹង​ផង! ធ្វើ ឯងឡើងឡូយ

ដាវីឌ : អើ​ អើ ចាំប៉ាប្រាប់!​​ ដើមកោងកាង គឺជាប្រភេទព្រៃស្តុកហើយព្រៃកោងកាងត្រូវបានរកឃើញនៅតាមជួរមាត់ច្រាំង

សមុទ្រនៃតំបន់ត្រូពិច និងមានភាវៈជាច្រើនកំពុងរស់នៅ និងសម្របខ្លួននឹងបរិស្ថាន ណាកូន។!

សុវណ្ណនូ : ភាវៈ!​​​​ ភាវៈនិងជាអីគេទៅប៉ា?!

ដាវីឌ : ភាវៈគឺជា អ្វីៗដែលមានជីវីតដូចជា សត្វត្រី លាស អយស្ទ័រ ហើយនិង​សត្វផ្សេងៗទៀតណាកូន!។

និរន្តរ  : អូប៉ា?!

ដាវីឌ : ហ៎!!!​ បា៉ទៅកុហកពួកកូនឯងធ្វើអី?!

សុវណ្ណនូ : ហើយប៉ា! អាព្រៃកោងកាងនិង​ មាននៅខេត្ត​ណាខ្លះប៉ា នៅប្រទេសកម្ពុជាយើង?!

ដាវីឌ :  ក្នុងប្រទេសកម្ពុជាយើង ដើមកោងកាងត្រូវបានរកឃើញនៅឆ្នេរនៃទិសនិរតីក្នុងខេត្តកោះកុងណាកូន។

និរន្តរ  : យី ចែ!! ហើយឡើងចឹង​! ដឹងថាប៉ាកំពុងបើកឡានអត់! សួរច្រើនហើយច្រើន?

សុវណ្ណនូ : ទោះជាចែសួរប៉ាច្រើន​​ យា៉ងហោចណាស់ក៏ចែបានដឹងនិងយល់អំពី ព្រៃកោងកាងនេះច្បាស់ជាងមុនដែរ។ មិនដូចអ្នកខ្លះទេចូលចិត្តលេងតែអាហ្គេមស្អីនិងទេ គ្មានដែររៀនគ្មានដែរធ្វើស្អីទេចំាតែរអូ!!

ដាវីឌ : តោះតោះ យើងមកដល់គោលដៅហើយចុះពីលើឡ្ានទៅ ពីរអ្នកបងប្អូនឯងនិង។

សុវណ្ណនូ :​ ចុះបា៉ហេតុអីបានជាព្រៃកោងកាងរស់នៅក្នុងទឹប្រៃបានប៉ា?

ដាវីឌ​​ :​ អូ!​ កូនស្រី! ដើម្បីអាចរស់នៅក្នុងទឹកប្រៃបាន ស្លឹករបស់វាមានក្រពេញដ៏អស្ចារ្យដែលអាចបញ្ចេញចោលជាតិអំបិល ។

សុវណ្ណនូ :​ អ៎! ចឹងទេហ៎ប៉ា!!

ដាវីឌ :​ មិនត្រឹមតែប៉ុណ្ណឹងទេកូន ហើយវាក៏ដុះក្នុងដីដែលគ្មានខ្យល់ហើយមានឬសដែលស្រាល ដែលមានរន្ធញើស

សម្រាប់ដកដង្ហើម។ គ្រាប់របស់វាអាចអណ្តែត ដែលជួយឲ្យវាពង្រាយគ្រាប់លើទឹក ។

និរន្តរ  : ហើយចែ! ប្រសិនបើចែឯងចង់ដឹងច្បាស់ពីព័ត៍មានអំពីព្រៃកោងកាងនិងទៀតហាស់ នែៗ!​​ចែឯងចូលទៅកាន់គេហ:ទំព័រ

នេះទៅដែរមានឈ្មោះថា Fauna Flora International ​​គេហ:ទំព័រនោះនិងបង្រៀនចែឯងបន្ថែម​អំពីព្រៃកោងកាង។

ហើយមិនថែមទៅទៀត Fauna Flora International​​ មិនមែនមានតែគេហ:ទំព័រនោះទេតែក៏ជាប្រភេទអង្គការ

មួយដែលដែរពួកគាត់ធ្វើការខាងផ្នែកអភិរក្សសត្វ​​​។

សុវណ្ណនូ :​​​ អូ!​!​ ចាំពេលទៅផ្ទះវិញចែនិងចូលមើលគេហ:ទំព័រនោះ! Fauna Flora International ហេស?

និរន្តរ  :  បាទនិងហើយ។!

សុវណ្ណនូ :​ ប៉ុន្តែប៉ាកូនមានសំណួរមួយទៀតតើព្រៃកោងកាងនិង មានសារះសំខាន់អីខ្លះ ទៅប៉ា?!

ដាវីឌ​​ :​ អើ!!​ ចំាប៉ាប្រាប់ណាកូន!​ ដើមកោងកាងគឺពិតជាសំខាន់ណាស់ ពីព្រោះវាជួយការពារសំណឹកនិងស្រូបយក

កាបូនឌីអុកសីុត។ដើមកោងកាងនិងផ្កាថ្មមានទំនាក់ទំនង៖ ផ្កាថ្មកាត់បន្ថយរលកដើម្បីការពារដើមកោងកាងតូចៗ

ខណៈដែលឬសនៃដើមកោងកាងផ្ដល់ទីជម្រកទៅឲ្យកូនផ្កាថ្ម។

សុវណ្ណនូ​ : អូ!​ Wow! ដើមកោងកាងនេះពិតជាមានសារះសំខាន់សំរាប់ធម្មជាតិនិងសត្វគ្នាវា។

ដាវីឌ​ : មែនហើយកូនស្រី!​ 

និរន្តរ : តែប៉ា!?!​​​ ចុះអាប្រភេទដើមកោងកាងនិងហាប៉ា វាអាចផុតពូជឬអត់ទេប៉ា?!

ដាវីឌ​ : កូនសួរបាន​ល្អណាស់! អ្វីៗទាំងអស់ ដែរមានជីវិត​នៅលើភពផែនដីយើងនេះសុទ្ធតែអាចបាត់បង់

ទៅវិញបានណាកូន។ ពេលនេះវាអាចនៅមានជីវិតខណះដែរយើងថែរក្សាវាណាកូន​ ក៏ប៉ុន្តែប៉ាក៏ចង់ប្រាប់កូនៗថាដើម

កោងកាងនេះ ក៏អាចបាត់បង់ទៅដែរបើសិនជាមនុស្សយើងមិនថែរក្សានិងធ្វើការកាប់បំផ្លាញវាណាកូន។​​ 

 និរន្តរ : អូប៉ាមែនក៏អី?!​ ដូច្នេះពេលទៅសាលាវិញខ្ញុំនិងចែកចាយព័ត៍មានអំពីព្រៃកោងកាងនេះទៅដល់មិត្តរួមថ្នាក់ខ្ញុំហើយ

ណាប៉ា។

ដាវីឌ : ល្អណាស់កូន! កូនត្រូវចែកចាយបទពិសោធន៍ល្អៗដែរកូនបានរៀនហើយប្រាប់ទៅប្អូនៗជំនាន់ក្រោយអោយបានដឹង

និងបានលឺអំពីព្រៃកោងកាងនេះណាកូន។!​ គ្មានអ្វីស្រស់ស្អាតជាងបរិស្ថានធម្មជាតិទេណាកូន ដូច្នេះចូលកូនៗជំនាន់

ក្រោយនេះធ្វើការថែរក្សានិងស្រលាញ់វាណាកូន។

 និរន្តរ – សុវណ្ណនួ​ : អរគុណប៉ាដែរបានប្រាប់អំពីព័ត៍មាននៃព្រៃកោងកាងនេះ។!

ដាវីឌ : ពិតជាល្អណាស់កូនៗទាំងពីររបស់ប៉ា។!

 

My House!!!

​​​​​​​​​​​​​​​​ផ្ទះខ្ញុំ
មើលនែផ្ទះខ្ញុំ​ទ្រនំខ្ពស់             ប្រក់ក្បឿងចេងឆ្លុះរំលេចពណ៌
ថ្នាំលាបរំលេចស្រស់បវរ​​​​​​           ជាងវិចិត្រករខំកែច្នៃ។
មើលម៉ូតមើលរាងដាងគយគន់​      សម្រស់សោភណ៌ទាន់សម័យ
ចិត្តប៉ងចងគួចក្នុងហឬទ័យ               ខិតខំលកលៃអោយបានស្អាត។
លើផ្ទះមានទាំគ្រឿងសង្ហារឹម          រៀបចំផូរផង់ដោយ​សង្វាត​
មានទាំងតុទូសាឡុងស្អាត​                ដាក់មានរបៀបគួរទាក់ចិត្ត។
រីឯជាន់ក្រោមមានកៅអី               មានបង់វែងខ្លីយ៉ាងប្រណិត
លើតុថូផ្កាក្រអូបពិត​                ទូរទស្សន៍ផលិតតាំងអោយមើល។

Poem (My Smart Dog)

ឆ្កែឆ្លាត​​
នៅក្នុងផ្ទះខ្ញុំមានឆ្កែមួយ​ សប្បុរសលាយក្រហមខ្មៅ
រោមវាវែងៗទន់ស្រមូវ​ សមរូបសមរូវនិងដងខ្លួន។
រាងវាតូចល្អិតដងខ្លួនវែង​ ជើងវាកែងង៉ែងត្រចៀករួម
បាក់ខ្លបចុះក្រោមភែ្នកក្រលួង ច្រមុះតូចផងគួរស្រលាញ់។
ធ្មេញស្រួចសស្ងាចដូចបន្លា មុតដូចរណាដុះរលេញ
រីឯកន្ទុយត្រកងវិញ រោមដុះសេ្លះស្លាញសំពោងពាយ។
នៅពេលនៅផ្ទះវារវី​ ឃើញសត្វដ៍ទៃវាប្រញ៉ាយ
លោតព្រុសកន្រ្តោងស្រែកប្រវ៉ាយ​​ ជើងដៃកកាយហាក់ខឹងណាស់។
វាចេះការពារទ្រព្យសម្បត្តិ​​ ចេះព្រុសចេះឃាត់មនុស្សនានា
ពេលដើរចូលមកត្រូវហៅវា នេះជាបញ្ជាឆ្កែរបស់ខ្ញុំ។
មិនតែប៉ុនណ្ណោះវាឆ្លាតទៀត​ វាមានមាយាទពេលអោយនំ
ចេះលើកជើងពីរសំពះសុំ​ ប្រមុំដងគួរសមក្រៃ។
ហើយវាថែមទាំងចេះភាសា ដែលខ្ញុំហៅថា Hello Hi
Stand up sit down រត់ប្រញ៉ាយ ខ្ញុំសែនសប្បាយនិងវាណាស់។
ខ្ញុំសូមរាបរាប់ជាចុងក្រោយ ខ្ញុំមិនកន្តើយនិងឈ្មោះវា
ហៅថាអាភ្លូស្ងួនពុំងារ​​​​ ​​​ ​​ជាឆ្កែកម្ពុជាខ្ញុំពិតពិត។