Khmer Class – Script

In Khmer class this year, we are learning about how to write script. The script that we write should only take three to four minutes length. The script that we write can be about fact and comedy. We also can mix the script. We can make it contains a lot of facts and also funny. Our team work for two hours researched about the topic and writing the script. This is our product.

 

សាលាអន្តរជាតិ ឡៃហ្គ័រ

SCRIPT អំពី: ព្រៃកោងកាង

ឈ្មោះ សិស្ស : ១)​ ចាន់​​ ដាវីឌ –  ២)​ ឆ្លមសេរី និរ្តនរ – ៣) ពេជ្រ សុវណ្ណនូ

 

និរន្តរ : ប៉ាអើយប៉ា! ថ្ងៃនេះបា៉ នាំខ្ញុំហើយនឹងចែទៅណាទៅប៉ា?

ដាវីឌ :​ អូ កូនប្រុស! ថ្ងៃនិងហាស់ ប៉ានិងនាំកូនហើយនិងមីចែកូនឯង ទៅលេងកន្លែងមួយដែលប៉ាធានាថា ពួកកូនទាំងពីរនិង

ពេញចិត្តតែម្តង។

សុវណ្ណនូ :​ អួយបា៉! ទៅណាទៅណ៎?

និរន្តរ : ​អួយចែ! ចែអែងសួរច្រើនមេ៉ស ប៉ាយើង តែគាត់ថាពិសេសគឺពិសេសហើយ! កំុសួរច្រើនពេក។

ដាវីឌ : អើ អើ!​ តោះយើងទៅ!

និរន្តរ : ប៉ា?​ អាវេងៗនោះ ហើយនៅក្នុងទឹកនិងគឺជាអ្វីទៅប៉ា?

សុវណ្ណនូ : ព្រះអើយ!​ សូម្បីតែដើមកោងកាងក៏មិនស្គាល់ដែរ?

និរន្តរ : អូ!​ ដើមកោងកាង?!​ ដើមកោងកាងនិង ជាអ្វីទៅចែ?

សុវណ្ណនូ​  :​ អាដើមនិង​នែ អាដែងនែ!​

និរន្តរ : អាក​ ចែ​អត់ដឹង​ផង! ធ្វើ ឯងឡើងឡូយ

ដាវីឌ : អើ​ អើ ចាំប៉ាប្រាប់!​​ ដើមកោងកាង គឺជាប្រភេទព្រៃស្តុកហើយព្រៃកោងកាងត្រូវបានរកឃើញនៅតាមជួរមាត់ច្រាំង

សមុទ្រនៃតំបន់ត្រូពិច និងមានភាវៈជាច្រើនកំពុងរស់នៅ និងសម្របខ្លួននឹងបរិស្ថាន ណាកូន។!

សុវណ្ណនូ : ភាវៈ!​​​​ ភាវៈនិងជាអីគេទៅប៉ា?!

ដាវីឌ : ភាវៈគឺជា អ្វីៗដែលមានជីវីតដូចជា សត្វត្រី លាស អយស្ទ័រ ហើយនិង​សត្វផ្សេងៗទៀតណាកូន!។

និរន្តរ  : អូប៉ា?!

ដាវីឌ : ហ៎!!!​ បា៉ទៅកុហកពួកកូនឯងធ្វើអី?!

សុវណ្ណនូ : ហើយប៉ា! អាព្រៃកោងកាងនិង​ មាននៅខេត្ត​ណាខ្លះប៉ា នៅប្រទេសកម្ពុជាយើង?!

ដាវីឌ :  ក្នុងប្រទេសកម្ពុជាយើង ដើមកោងកាងត្រូវបានរកឃើញនៅឆ្នេរនៃទិសនិរតីក្នុងខេត្តកោះកុងណាកូន។

និរន្តរ  : យី ចែ!! ហើយឡើងចឹង​! ដឹងថាប៉ាកំពុងបើកឡានអត់! សួរច្រើនហើយច្រើន?

សុវណ្ណនូ : ទោះជាចែសួរប៉ាច្រើន​​ យា៉ងហោចណាស់ក៏ចែបានដឹងនិងយល់អំពី ព្រៃកោងកាងនេះច្បាស់ជាងមុនដែរ។ មិនដូចអ្នកខ្លះទេចូលចិត្តលេងតែអាហ្គេមស្អីនិងទេ គ្មានដែររៀនគ្មានដែរធ្វើស្អីទេចំាតែរអូ!!

ដាវីឌ : តោះតោះ យើងមកដល់គោលដៅហើយចុះពីលើឡ្ានទៅ ពីរអ្នកបងប្អូនឯងនិង។

សុវណ្ណនូ :​ ចុះបា៉ហេតុអីបានជាព្រៃកោងកាងរស់នៅក្នុងទឹប្រៃបានប៉ា?

ដាវីឌ​​ :​ អូ!​ កូនស្រី! ដើម្បីអាចរស់នៅក្នុងទឹកប្រៃបាន ស្លឹករបស់វាមានក្រពេញដ៏អស្ចារ្យដែលអាចបញ្ចេញចោលជាតិអំបិល ។

សុវណ្ណនូ :​ អ៎! ចឹងទេហ៎ប៉ា!!

ដាវីឌ :​ មិនត្រឹមតែប៉ុណ្ណឹងទេកូន ហើយវាក៏ដុះក្នុងដីដែលគ្មានខ្យល់ហើយមានឬសដែលស្រាល ដែលមានរន្ធញើស

សម្រាប់ដកដង្ហើម។ គ្រាប់របស់វាអាចអណ្តែត ដែលជួយឲ្យវាពង្រាយគ្រាប់លើទឹក ។

និរន្តរ  : ហើយចែ! ប្រសិនបើចែឯងចង់ដឹងច្បាស់ពីព័ត៍មានអំពីព្រៃកោងកាងនិងទៀតហាស់ នែៗ!​​ចែឯងចូលទៅកាន់គេហ:ទំព័រ

នេះទៅដែរមានឈ្មោះថា Fauna Flora International ​​គេហ:ទំព័រនោះនិងបង្រៀនចែឯងបន្ថែម​អំពីព្រៃកោងកាង។

ហើយមិនថែមទៅទៀត Fauna Flora International​​ មិនមែនមានតែគេហ:ទំព័រនោះទេតែក៏ជាប្រភេទអង្គការ

មួយដែលដែរពួកគាត់ធ្វើការខាងផ្នែកអភិរក្សសត្វ​​​។

សុវណ្ណនូ :​​​ អូ!​!​ ចាំពេលទៅផ្ទះវិញចែនិងចូលមើលគេហ:ទំព័រនោះ! Fauna Flora International ហេស?

និរន្តរ  :  បាទនិងហើយ។!

សុវណ្ណនូ :​ ប៉ុន្តែប៉ាកូនមានសំណួរមួយទៀតតើព្រៃកោងកាងនិង មានសារះសំខាន់អីខ្លះ ទៅប៉ា?!

ដាវីឌ​​ :​ អើ!!​ ចំាប៉ាប្រាប់ណាកូន!​ ដើមកោងកាងគឺពិតជាសំខាន់ណាស់ ពីព្រោះវាជួយការពារសំណឹកនិងស្រូបយក

កាបូនឌីអុកសីុត។ដើមកោងកាងនិងផ្កាថ្មមានទំនាក់ទំនង៖ ផ្កាថ្មកាត់បន្ថយរលកដើម្បីការពារដើមកោងកាងតូចៗ

ខណៈដែលឬសនៃដើមកោងកាងផ្ដល់ទីជម្រកទៅឲ្យកូនផ្កាថ្ម។

សុវណ្ណនូ​ : អូ!​ Wow! ដើមកោងកាងនេះពិតជាមានសារះសំខាន់សំរាប់ធម្មជាតិនិងសត្វគ្នាវា។

ដាវីឌ​ : មែនហើយកូនស្រី!​ 

និរន្តរ : តែប៉ា!?!​​​ ចុះអាប្រភេទដើមកោងកាងនិងហាប៉ា វាអាចផុតពូជឬអត់ទេប៉ា?!

ដាវីឌ​ : កូនសួរបាន​ល្អណាស់! អ្វីៗទាំងអស់ ដែរមានជីវិត​នៅលើភពផែនដីយើងនេះសុទ្ធតែអាចបាត់បង់

ទៅវិញបានណាកូន។ ពេលនេះវាអាចនៅមានជីវិតខណះដែរយើងថែរក្សាវាណាកូន​ ក៏ប៉ុន្តែប៉ាក៏ចង់ប្រាប់កូនៗថាដើម

កោងកាងនេះ ក៏អាចបាត់បង់ទៅដែរបើសិនជាមនុស្សយើងមិនថែរក្សានិងធ្វើការកាប់បំផ្លាញវាណាកូន។​​ 

 និរន្តរ : អូប៉ាមែនក៏អី?!​ ដូច្នេះពេលទៅសាលាវិញខ្ញុំនិងចែកចាយព័ត៍មានអំពីព្រៃកោងកាងនេះទៅដល់មិត្តរួមថ្នាក់ខ្ញុំហើយ

ណាប៉ា។

ដាវីឌ : ល្អណាស់កូន! កូនត្រូវចែកចាយបទពិសោធន៍ល្អៗដែរកូនបានរៀនហើយប្រាប់ទៅប្អូនៗជំនាន់ក្រោយអោយបានដឹង

និងបានលឺអំពីព្រៃកោងកាងនេះណាកូន។!​ គ្មានអ្វីស្រស់ស្អាតជាងបរិស្ថានធម្មជាតិទេណាកូន ដូច្នេះចូលកូនៗជំនាន់

ក្រោយនេះធ្វើការថែរក្សានិងស្រលាញ់វាណាកូន។

 និរន្តរ – សុវណ្ណនួ​ : អរគុណប៉ាដែរបានប្រាប់អំពីព័ត៍មាននៃព្រៃកោងកាងនេះ។!

ដាវីឌ : ពិតជាល្អណាស់កូនៗទាំងពីររបស់ប៉ា។!

 

Leave a Reply

Your email address will not be published. Required fields are marked *